អំពី BBG

ក្រុមប្រឹក្សាភិបាលការផ្សាយ (BBG) គឺជាឈ្មោះទីភ្នាក់ងារសហព័ន្ធឯករាជ្យដែលមើលខុសត្រូវប្រព័ន្ធព័ត៌មាន (ប្រព័ន្ធឃោសនាផ្សព្វផ្សាយ) ស៊ីវិលជាអន្តរជាតិនៅ សអរ ទាំងអស់ផង និងជាឈ្មោះក្រុមប្រឹក្សាដែលគ្រប់គ្រងការផ្សាយទាំងនោះផង។

បេសកកម្មរបស់ BBG គឺដើម្បីផ្ដល់ព័ត៌មាន ធ្វើអន្តរកម្មសង្គម ភ្ជាប់ទំនាក់ទំនងមនុស្សនៅជុំវិញពិភពលោកនៅក្នុងការគាំទ្រសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ជារៀងរាល់សប្ដាហ៍ មានអ្នកស្ដាប់, អ្នកមើលទូរទស្សន៍, និងអ្នកប្រើអ៊ីនធឺណិតចំនួនជាង 226 លាននាក់នៅជុំវិញពិភពលោកដែលបើកមើល បើកស្ដាប់ និងឡកចូលប្រព័ន្ធកម្មវិធីផ្សាយជាអន្តរជាតិរបស់ សអរ។

ខណៈក្រុមប្រឹក្សាភិបាលផ្សព្វផ្សាយ គឺជាឈ្មោះដែលគេដាក់ឲ្យអង្គភាពជាផ្លូវការរបស់សហព័ន្ធដែលក្ដោបក្ដាប់សេវាផ្សព្វផ្សាយព័ត៌មានជាអន្តរជាតិរបស់ សអរ ទាំងអស់នោះ សកម្មភាពផ្សាយព័ត៌មានប្រចាំថ្ងៃ មានការធ្វើឡើងដោយអង្គភាពផ្សាយព័ត៌មានជាអន្តរជាតិនីមួយៗដែលស្ថិតក្រោមការគ្រប់គ្រងរបស់ BBG: វិទ្យុផ្សាយសំឡេងអាមេរិក (VOA), វិទ្យផ្សាយសំឡេងអឺរ៉ុបសេរី/វិទ្យុសេរីភាព (RFE/RL), វិទ្យុផ្សាយសំឡេងអាស៊ីសេរី (RFA), វិទ្យុ និងទូរទស្សន៍ Martí និង Alhurra, វិទ្យុសាវ៉ា (RS) ដោយមានជំនួយនៃការិយាល័យផ្សាយព័ត៌មានជាអន្តរជាតិ (IBB)។